- តើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកសល់ពេលរស់ត្រឹមតែ៦ខែទៀតប៉ុណ្ណោះ?
- តើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកមានលុយមួយពាន់លានដុល្លារ?
- តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះឱ្យខ្លួនឯងកាលពី១០ឆ្នាំមុន?
- តើអ្នកសង្ឃឹមថាអ្វីនឹងនៅតែដដែលក្នុងរយៈពេល១០ឆ្នាំខាងមុខ?
- តើអ្នកសង្ឃឹមថាអ្វីនឹងផ្លាស់ប្តូរក្នុងរយៈពេល១០ឆ្នាំខាងមុខ?
- តើអ្នកមានគំនិតដូចម្ដេចអំពីសេចក្ដីសុភមង្គលដ៏ល្អឥតខ្ចោះ?
- តើនៅពេលណា និងកន្លែងណាដែលអ្នករីករាយបំផុត?
- ហេតុអ្វីបានអ្នកក្រោកពីដំណេកនៅពេលព្រឹក?
- តើអ្នកចាត់ទុកអ្វីទៅជាកម្រិតទុក្ខវេទនាបំផុត?
- តើអ្វីជាលក្ខណៈពិសេសដែលគេបានសម្គាល់បំផុតអំពីអ្នក?
- តើអ្វីធ្វើឱ្យអ្នកភ័យខ្លាចបំផុត?
- តើអ្នកស្អប់លក្ខណៈអ្វីបំផុតនៅក្នុងខ្លួនឯង?
- តើអ្នកស្អប់លក្ខណៈអ្វីបំផុតនៅក្នុងអ្នកដទៃ?
- តើអ្នកសុខចិត្តកុហកនៅពេលណា?
- តើអ្វីទៅជាភាពហុឺហាធំបំផុតរបស់អ្នក?
- តើអ្នកចាត់ទុកគុណសម្បត្តិណាដែលគេបានឱ្យតម្លៃហួសបំផុត?
- តើអ្នកមិនចូលចិត្តអ្វីបំផុតអំពីរូបរាងរបស់អ្នក?
- ប្រសិនបើអ្នកអាចកែប្រែអ្វីមួយអំពីខ្លួនឯង តើវាជាអ្វី?
- តើអ្នកចង់មានទេពកោសល្យមួយណាបំផុត?
- តើអ្វីជាការយល់ច្រឡំញឹកញាប់បំផុតចំពោះអ្នក?
- តើគុណភាពអ្វីដែលអ្នកចូលចិត្តបំផុតនៅក្នុងបុរស?
- តើគុណភាពអ្វីដែលអ្នកចូលចិត្តបំផុតនៅក្នុងស្ត្រី?
- តើអ្នកឱ្យតម្លៃលើអ្វីបំផុតនៅក្នុងចំណោមមិត្តភក្តិរបស់អ្នក?
- តើអ្វីទៅដែលអ្នកចាត់ទុកជាការសម្រេចផលធំបំផុតរបស់អ្នក?
- ប្រសិនបើអ្នកអាចជូនកាដូទៅមនុស្សទាំងអស់នៅលើពិភពលោក តើវាជាអ្វី?
- តើអ្វីទៅជាការខ្ជះខ្ជាយពេលវេលាដ៏ធំបំផុតរបស់អ្នក?
- តើអ្វីដែលអ្នកយល់ថាឈឺចាប់ប៉ុន្តែមានតម្លៃពេលធ្វើបាន?
- តើអ្នកចង់រស់នៅទីណាបំផុត?
- តើអ្វីទៅជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលអ្នកចាត់ទុកថាមានតម្លៃបំផុត?
- តើនរណាជាមិត្តជិតស្និទ្ធិបំផុតរបស់អ្នក?
- តើអ្នកស្រលាញ់នរណាឬអ្វីបំផុត?
- តើមនុស្សដែលនៅរស់មួយណាដែលអ្នកកោតសរសើរបំផុត?
- តើនរណាជាវីរជនរបស់អ្នកក្នុងរឿងប្រឌិត?
- តើបុគ្គលប្រវត្តិសាស្ត្រមួយណាដែលអ្នកអាចយកជាគំរូបំផុត?
- តើអ្វីទៅជាវិប្បដិសារីដ៏ធំបំផុតរបស់អ្នក?
- តើអ្នកចង់ស្លាប់ដោយរបៀបណា?
- តើអ្វីទៅជាបាវចនារបស់អ្នក?
- តើអ្វីទៅជាពាក្យសរសើរដ៏ល្អបំផុតដែលអ្នកបានទទួល?
- តើអ្វីទៅជារឿងសំណាងបំផុតដែលបានកើតឡើងចំពោះអ្នក?
- តើអ្វីធ្វើឱ្យអ្នកមានសង្ឃឹម?